ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំ វេទិការសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៧

ភ្នំពេញ: នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Philipp Roster សមាជិកក្រុមប្រឹក្សាភិបាលនៃវេទិការសេដ្ឋកិច្ឋពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ ។

នៅក្នុងជុំនួបនោះលោក Philipp Roster បានគោរពជម្រាបជូនសម្ដេចតេជោហ៊ុន សែន ថា កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃ វេទិការសេដ្ឋកិច្ចពិភពលោកដែលនឹងរៀបចំនៅឆ្នាំ២០១៧ខាងមុខនេះ ហើយសកម្មភាពនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា វាជាគំរូមួយហើយក៏ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចអាស៊ានផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណដល់លោក Philipp Roster និងសមាជិកសមាជិការក្រុមប្រឹក្សាភិបាលនៃវេទិការសេដ្ឋកិច្ចពិភពលោក ដែលបានជ្រើសរើសកម្ពុជា ជាកន្លែងសំរាប់រៀបចំវេទិការនេះ ហើយនេះជាការយកចិត្តទុកដាក់មួយមកលើប្រទេសកម្ពុជា ហើយជាគោលដៅរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយវិស័យសេដ្ឋកិច្ចនេះផងដែរ។ ក្នុងវេទិការនេះនឹងមានការចូលរួមពីបណ្ដារប្រធានក្រុមហ៊ុនធំៗ ពីប្រទេសផ្សេងៗ ដូចច្នេះតាមរយ:ជំនួបនេះនឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សំរាប់ប្រទេសកម្ពុជា ក្នុងការរៀបចំវេទិការសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៧ ខាងមុខ ជាពិសេសតាមរយ:វេទិការនេះក៏បង្ហាញឲ្យឃើញថាកម្ពុជាកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ជាបន្តបន្ទាប់៕

photo_2016-04-27_09-40-14 photo_2016-04-27_09-40-15

មតិយោបល់