ព័ត៌មានជាតិ

តំណាងអង្គការ សង្គមស៊ីវិលជាច្រើន ជួបជុំគ្នានៅមុខអង្គភាពប្រឆាំង អំពើរពុករលួយ

ភ្នំពេញ: ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល តំណាងស្រ្តីបឹងកក់ និងអ្នកឃ្លាំមើល ប្រមាណជា២០នាក់រួមជាមួយអ្នកសារព័ត៌មាន ជាច្រើនទៀត នៅវេលាម៉ោង ៨:១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានជួបជុំគ្នានៅមុខអង្គភាពប្រឆាំង អំពើរពុករលួយ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ការជួបជុំនេះបន្ទាប់ពី អង្គភាពប្រឆាំង អំពើរពុករលួយ កោះអញ្ជើញបុគ្គលិកអាដហុក និង អង្គការសង្គមស៊ីវិលចំនួន៨នាក់របស់អង្គភាពប្រឆាំងអំពើរពុករលួយ រួមមាន៖ ១-នី សុខា ២-ធីតា ឃឹះ ៣-សឺន សាលី ៤-លឹម មុន្នី ៥-ទ្រី ឈួន ៦-យី សុខ សាន្ត ៧-ណៃ វ៉ងដា ៨-នី ចរិយា ពាក់ព័ន្ឋនិងការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ៕

01 02 03 05

មតិយោបល់