ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: កម្លាំងអាវុធហត្ថ និងក្រុមជនសង្ស័យ បានបាញ់តបតគ្នា បណ្តាលឲ្យអាវុធហត្ថម្នាក់ រងរបួស

ភ្នំពេញ: នៅមុននេះបន្តិចមានសេចក្តីរាយការណ៍មកថា កម្លាំងអាវុធហត្ថ និងក្រុមជនសង្ស័យ បានបាញ់តបតគ្នា បណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់ រងរបួស នៅលើកំណត់ផ្លូវ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ប៉ុន្តែ មិនទាន់មានការបញ្ជាក់ជាផ្លូវការថា ជាករណីប្លន់ ឫករណីអ្វីនោះទេ។

មន្ត្រីអាវុធហត្ថបានប្រាប់ Post News ថាពិតជាមានករណីបាញ់គ្នាមែន ហើយករណីនេះ គេសង្ស័យថា ជាករណីគ្រឿងញៀន ជាមួយគ្នានោះ ក៍មានសេចក្តីរាយការណ៍មកថា ជនសង្ស័យក៍ត្រូវបានចាប់ខ្លួនផងដែរ គ្រាដែល ស្នូរគ្រាប់កាំភ្លើងបាន បន្លឺទ្បើងប្រមាណជាង៣០គ្រាប់៕

photo_2016-04-27_16-21-21 photo_2016-04-27_16-21-24 photo_2016-04-27_16-21-23

មតិយោបល់