ចិន:សមាគមធ្យូងថ្មជាតិចិន (CNCA) បានប្រាប់ឲ្យដឹងថា ការប្រើប្រាស់ធ្យូងថ្មរបស់ចិននឹងមានប្រហែល ៤,៣ ពាន់លានតោន នៅឆ្នាំ២០២០ នៅពេលដែលរដ្ឋាភិបាលបានជំរុញសម្រាប់កំណើនស្អាតនិងបៃតង បើទោះបីជាសេដ្ឋកិច្ចយឺតក៏ដោយ។
លោកWang Xianzheng ប្រធាន CNCA បាននិយាយថា សម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ឧស្សាហកម្មធ្យូងថ្មនេះ នឹងផ្តល់អាទិភាពដល់ការរៀបចំរចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរដែលមានន័យថា សមត្ថភាពនិងការរួមបញ្ចូលគ្នាច្រើនទៀត។ នេះជាកំណើនប្រចាំឆ្នាំនៃការប្រើប្រាស់ធ្យូងថ្មក្នុងអំឡុង ២០១៦-២០២០ នឹងកើន ២ភាគរយ។
ធ្យូងថ្មមានចំនួនស្មើនឹង ៦៤ភាគរយនៃថាមពលបឋមកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះ ៤,៥ ភាគរយធៀបនឹងឆ្នាំ២០១២។ ការប្រើប្រាស់ធ្យូងថ្មរបស់ប្រទេសចិនបានថយចុះនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បានកើនដល់ ៩១០ លានតោន ធ្លាក់ចុះ ៣,៧ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ CNCA។
ប្រទេសចិនបានបញ្ជាក់ថា វាមានគោលបំណងដើម្បីនាំយកមកនូវចំណែកនៃថាមពលដែលមិនមែនជាហ្វូស៊ីលនេះ ដល់ទៅ ១៥ភាគរយនៅឆ្នាំ ២០២០ និង ២០ភាគរយនៅឆ្នាំ២០៣០ លើសពីនេះទៀត ការប្រើប្រាស់ធ្យូងថ្ម នឹងត្រូវបានកំណត់ទៅដល់ ៦២ភាគរយនៃការប្រើប្រាស់ថាមពលនៅឆ្នាំ២០២០។
ក្រុមប្រឹក្សារដ្ឋចិនបានប្រកាសកាលពីដើមឆ្នាំនេះ គ្រោងនឹងកាត់បន្ថយសមត្ថភាពក្នុងឧស្សាហកម្មធ្យូងថ្មនិងបញ្ឈប់ការអនុម័តច្បាប់រ៉ែធ្យូងថ្មថ្មីណាមួយនៅមុនពេលចុងឆ្នាំ ២០១៩ នេះ។
ប្រទេសនេះនឹងបិទសមត្ថភាពផលិតចំនួន ៥០០លានតោន និងការពង្រឹងចំនួន ៥០០លានតោនទៀតទៅក្នុងកណ្ដាប់ដៃរបស់ប្រតិបត្តិករអណ្តូងរ៉ែ ដែលមានប្រសិទ្ធិភាពច្រើនបំផុតនៅក្នុងរយះពេលបីទៅប្រាំឆ្នាំមកនេះ បើយោងតាមគោលការណ៍ណែនាំដែលចេញដោយក្រុមប្រឹក្សារដ្ឋចិន៕
មតិយោបល់