ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ក្រុមសកម្មប្រយុទ្ធចំនួន ១០នាក់បានស្លាប់ និង១០ នាក់ទៀតត្រូវបានឃុំខ្លួននៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: បើតាមអ្នកនាំពាក្យយោធានៅក្នុងខេត្តលោក Ghulam Hazrat Karimi នៅថ្ងៃពុធនេះ បាននិយាយថា មកទល់ពេលនេះ ពួកក្រុមសកម្មប្រយុទ្ធសរុបចំនួន ១០នាក់បានស្លាប់ និង ១០នាក់ទៀត ជាក្រុមអង្គភាពវាយឆ្មក់ នៃកងកម្លាំងពិសេសរបស់ក្រុមសកម្មប្រយុទ្ធតាលី ត្រូវបានចាប់ជាឈ្លើយសឹកនៅក្នុងស្រុក Chardara ភាគខាងជើងខេត្ត Kunduz កាលពីយប់ថ្ងៃអង្គារ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

បើតាមក្រុមមន្ត្រីបានឲ្យដឹងថា អំទ្បុងពេលកងកម្លាំងសន្តិសុខ ដឹកនាំប្រតិបត្តិការចុះបង្រ្កាបក្រុមសកម្មប្រយុទ្ធនៅក្នុងភូមិ Hazarata និង Ghondi នៃស្រុក Chardara កាលពីយប់ថ្ងៃអង្គារ ក្រៅពីការសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន ១០នាក់ និង១០នាក់ទៀតត្រូវបានចាប់ឃុំខ្លួន ក្នុងនោះកងកម្លាំងសន្តិសុខក្នុងប្រទេស ថែមទាំងបានរកឃើញបរិមាណធំនៃអាវុធ និងគ្រាប់រំសេវផងដែរ៕

photo_2016-04-27_16-10-28

មតិយោបល់