ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ពាក់ព័ន្ធនឹងរឿងលក់ដីខ្យល់

ភ្នំពេញ: នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ម្សិលមនេះ ចៅក្រមសាលាដំបូងក្រុងភ្នំពេញបានសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសរ ក្រោមបទចោប្រកាន់ ឆបោក និងក្លែងបន្លំឯកសារ។

ឈ្ជនត្រូវចោទមានមោះ ចន្ទ័ ឌឿន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរគក់ជេរដី ទីលំនៅផ្ទះលេខ៦៤៦ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីការបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និងក្លែងបន្លំឯកសារ។ ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន មកតុលាការនៅព្រឹកពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

ប្រភពពីដើបណ្តឹងបានឧ្យដឹងថា គាត់ និងជនត្រូវចោទខាងលើបានស្គាល់គ្នាយូរហើយ ដោយជននេះរកស៊ីគក់ជេដី។ ក្រោយមកជននេះបានមកប្រាប់គាត់ថា មានគេចង់លក់ដីនៅម្តុំភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ធូថ្លៃគឺ ១ហិកតាត្រឹមតែ ២៨ដុល្លារទេ។

ដើមបណ្តឹងបន្តថា ដោយការទុកចិត្តគាត់ ក៏បានសម្រេចឱ្យជនត្រូវចោទទិញដីឱ្យចំនួន ៨ហិកតា ដោយកក់ប្រាក់ចំនួន ១២ម៉ឺនដុល្លារសិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។ ដើមបណ្តឹងបន្តថា លុះក្រោយមក គាត់បានសួររកដីដែលគាត់ឱ្យទិញនោះប៉ុន្តែ ជនត្រូវចោទចេះតែគេចវេសមិនចង់និយាយ និងប្រាប់ឱ្យរងចាំសិនៗ។ រហូតដល់គាត់ស៊ើបសួរគេទៅទើបដឹងថា ឯកសារប្លង់ដីដែលជនត្រូវចោទប្រគល់ឱ្យគាត់នោះជាដីខ្យល់ ទើបគាត់បានដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញ ឱ្យឃាត់ខ្លួនជនត្រូវចោទនេះតែម្តងទៅ៕

photo_2016-04-28_08-10-19 photo_2016-04-28_08-10-13 photo_2016-04-28_08-10-15 photo_2016-04-28_08-10-17

មតិយោបល់