ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចែកចាយរូបភាពអាសអាភាសជាសាធារណៈ តាមបណ្ដាញសង្គម (Facebook )

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចែកចាយរូបភាពអាសអាភាសជាសាធារណ: តាមបណ្ដាញសង្គម (Facebook )
នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី។
ជនរងគ្រោះ ឈ្មោះ ស.ក.ន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលមាន
ទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាងអ៊ុតសក់ ។
ជនសង្ស័យឈ្មោះ អ៊ាក សុីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ លក់ដូរ បានប្រើប្រាស់អាខោនFacebook ចំនួន២ (ឈ្មោះ Oun Naa មិនមាន
ដាក់ រូបភាពលើProfile និងឈ្មោះ Sim Amm) (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១.ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1T-4733 លេខតួ ND125 M-5544546 ។
២.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកiPhone 8Pluse ពណ៌ខ្មៅ។
៣.លុយរៀល១៥.៤០០៛ ។
តាមដំណើរឿងនៅថ្ងៃទី២៨.០៧.២០២០មានអាខោន Facebookដាក់(ឈ្មោះOun Naa ) បានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ដែលជារូបអាក្រាត ថតជាវីដេអូ ធ្លាប់បានផ្ញើទៅឲ្យ អតីតគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ាក ស៊ីម ប្រើអាខោន ឈ្មោះ Sim Amm តែម្នាក់គត់ ។ ប៉ុន្តែមានអាខោនឈ្មោះ Oun Naa ដែលជនរងគ្រោះមិនស្គាល់បែរជា យករូបថតនោះ ផ្ញើចែកចាយឲ្យមីងរបស់ជនរងគ្រោះ ឈ្មោះគឹម ហ័ង(អាខោនFacebook ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភ័ក្តឈ្មោះ Na Ry , ឈ្មោះ Mo Ly , ឈ្មោះ ling Black . និងប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ Pa Neang ។ នៅថ្ងៃទី៣១.០៧.២០២០ ជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង សូមឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ។
លទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតតាមចម្លើយសារភាពរបស់ឈ្មោះ អ៊ាក ស៊ីម បានឲ្យដឹងថា៖
នៅថ្ងៃទី០៨.០២.២០២០ ឈ្មោះ អ៊ាក ស៊ីម ភេទប្រុស អាយុ១៩ឆ្នាំ បានស្រឡាញ់គ្នាជាមួយជនរងគ្រោះ បានរយ:ពេល៣ខែ និងដេកនៅជាមួយគ្នា រហូតដល់ថ្ងៃទី២០.០៥.២០២០ អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នា បានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ ។រហូតដល់ថ្ងៃទី២៧.០៧.២០២០ ឈ្មោះ អ៊ាក ស៊ីម បានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់ (ឈ្មោះ Oun Naa ) ក្នុងគោលបំណង ដើម្បីផ្ញើរូបភាពអាក្រាតកាយជាវីដេអូ ទៅជនរងគ្រោះ (អតីតគូរដណ្តឹង) មើល ប៉ុន្តែដោយសារជនរងគ្រោះមិនមានទូរស័ព្ទលេងហ្វេសប៊ុក ទើបផ្ញើរូបនោះទៅមីងរបស់ជនរងគ្រោះ ដែលមានអាខោនហ្វេសប៊ុក(ឈ្មោះ ហ័ងប៊ីយូធីសាឡន) ,មិត្តភ័ក្តប្រើអាខោនហ្វេសប៊ុក(ឈ្មោះ Na Ry ) និងអាខោន(ឈ្មោះ Peng Pos)ដែលធ្វើការជាមួយជនរង
គ្រោះ មើល និងថែមទាំងប្រើពាក្យគំរាមថាចង់ល្បីម្តងទៀតមែន។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់