ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ទីរសុខាភិបាល អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ជំងឺ៧មុខ នៅរដូវភ្លៀងធ្លាក់ខាងមុខនេះ

ភ្នំពេញៈ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននូវជំងឺ៧មុខ ដែលអាចកើតមាននៅរដូវវស្សាខាងមុននេះ ខណៈដែលរដូវភ្លៀងធ្លាក់ជិតឈានចូលមកដល់ ដើម្បីចៀសវាងការឆ្លង ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជាវិធានការការពារជំងឺឆ្លងទាំង៧មុខ គឺតម្រូវឲ្យប្រជាពលរដ្ឋការពារក្នុងរដូវវស្សាខាងមុននេះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ចម្លងពីទឹក អាសន្នរោគ លឹបតូ នៅពេលមានទឹកលិច ចំលងពីទឹកនោម សត្វកណ្តុរ មានរោគសញ្ញាគ្រុនក្តៅ ឈឺ ក្បាល ឈឺសាច់ដុំ ក្អួត ល្បឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែកជាដើម។

លោកបន្តថា ការកើតជំងឺទាំងនេះ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវទេ វាអាចបង្កឲ្យខូចតម្រង់នោម ថ្លើម រលាកស្រោមខួរ និងផ្លូវដង្ហើមជាដើម។

លោក សុខ សុគន្ធ បានឲ្យដឹងទៀតថា ក្រៅពីការណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺទាំង៧ប្រភេទនេះ មន្ទីរក៏បានបង្ហាញអំពីវិធាន៧យ៉ាង ជូនវិញផងដែរ ក្នុងពេលរដូវភ្លៀង គឺទី១.ត្រូវពាក់អាវភ្លៀងទទូរឆ័ត្រ និងពាក់ស្បែកជើង ពេលដើរកាត់ភ្លៀង និងដើរលុយទឹកជាដើម ។ទី២.ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀងរួច។ ទី៣. ត្រូវហូបទឹកក្តៅដាំឆ្អិនជាប់ជាប្រចាំ ទី៤. ត្រូវអនាម័យសំអាតខ្លួន និងឧស្សាហ៍លាងដៃនិងសាប៊ូ បំបាត់ដង្កូវទឹក ជម្រកមូស ទី៥. ត្រូវផឹកទឹកឲ្យបានច្រើនយ៉ាងតិចបាន២លីត្រក្នុង១ថ្ងៃ ទី៦. ត្រូវបរិភោគអាហារប្រកបដោយ ជីវជាតិ និងអនាម័យ ចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង និងទី៧.បរិភាគអាហារណាសំបូរទៅដោយ វីតាមីនសេ ដូចជាត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូបីរី បន្លែពណ៌បៃតងចាស់ ដូចជាផ្ទី ស្លឹក ងប់ ស្លឹកបាស ខាត់ណា សណ្តែកគូរ ប៉េងប៉ោះ ជាដើម ដែលអាហារទាំងអស់នេះបានផ្តល់នូវអត្ថប្រយោជន៏ច្រើន ក្នុងការទ្រទ្រង់សរីរាង្គកាយ ពិសេសជួយសំអាតជាតិពុលចេញពីក្នុងខ្លួនតែម្តង៕

10203.13_Cyclo_in_rain_xlarge rainy-season-sihanoukville-waterfall-landscape1

 

មតិយោបល់