ព័ត៌មានជាតិ

ជម្លោះរវាងអ្នកម៉ៅការសំណង់ជនជាតិចិននិងខ្មែរត្រូវបានបញ្ចប់

ព្រះសីហនុ: ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដោយថ្មីៗនេះមានផេកនិងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះករណីពាក់ព័ន្ធជនជាតិចិនមិនបើកប្រាក់ខែឲ្យកម្មករខ្មែរនៅការដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាឲ្យផែនសន្តិសុខបង្កើតក្រុមការងារចុះទៅស្រាវជ្រាវភ្លាម។ ជាលទ្ធផល អ្នកម៉ៅការសំណង់ទី០១ ជាជនជាតិចិនឈ្មោះ LIANG JIANMEI ភេទស្រី កាន់លិខិតឆ្លងដែនលេខ LI9276239 បានឲ្យអ្នកម៉ៅការសំណង់ជាជនជាតិខ្មែរ (ទី០២) ឈ្មោះ ផូ លីមទៀង ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ 060868275(01) ជាអ្នកម៉ៅការបន្តលើផ្នែករៀបការ៉ូក្នុងការដ្ឋានខាងលើ ក្រោយមកនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកម៉ៅការសំណង់០២ជនជាតិខ្មែរនោះបានប្រាប់ទៅកាន់អ្នកម៉ៅការសំណង់០១ជាជនជាតិចិននោះថាការរៀបការ៉ូរួចរាល់ហើយ និងសុំទូទាត់ប្រាក់បញ្ចប់ តែត្រូវអ្នកម៉ៅការជនជាតិចិន០១នោះពន្យាថាចាំថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះទើបខ្លួនចុះទៅពិនិត្យលទ្ធផលការងារ និងប្រគល់ប្រាក់បញ្ចប់។ ដោយឃើញស្ថានភាពកម្មករសំណង់បិតការ៉ូគ្មានប្រាក់សំរាប់ចំណាយលើជីវភាពប្រចាំថ្ងៃ ហើយមិនមានប្រាក់សងបណ្តើរៗ តាមការស្នើសុំ ទើបឈ្មោះ ផូ លឹមទៀងអ្នកម៉ៅការ០២នេះ បង្ហោះសារដូចក្នុងផេក Pho Limteang ហើយក៏ត្រូវបានផេក (តោពីរ ព័ត៍មាន) យកទៅផុសនិងសរសេរបន្ថែមទៀតដូចមានក្នុងរូប និងវីឌីអូស្រាប់។

នៅវេលាម៉ោង១និង០០នាទីថ្ងៃដដែរនៅចំពោះមុខលោកវរសេនីយ៍ទោ គឹម វ៉ាន់ថា នាយការិយាល័យប្រឆាំងភាវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោកវរសេនីយ៍ត្រី ជុំ សុគន្ធី អធិការរងនគរបាលក្រុងព្រះសីហនុ និង លោកអនុសេនីយ៍ឯក សេង ហ៊ត នាយប៉ុស្ត៏រដ្ឋបាលសង្កាត់លេខ២ ភាគីទាំងពីរបានបានសម្របសម្រួលគ្នាថា ខាងភាគីម៉ៅការ០២និងជួសជុលការ៉ូ និងកន្លែងដែលខូចខាតឲ្យបានស្អាត ហើយភាគីអ្នកម៉ៅការ០១សន្យានឹងប្រគល់ប្រាក់គ្រប់ចំនួននៅពេលណារួចរាល់។

សូមសាធារណ:ជននិងបណ្តាញសារព័ត៍មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

 

មតិយោបល់