អ៊ីរ៉ាក់ៈ កងកម្លាំងអ៊ីរ៉ាក់ កំពុងប្រតិបត្តិការស្វែងរកអ្នកទោស ដែលត្រូវចាប់ឃុំខ្លួន ដោយពួកក្រុមភេវករ ISIS បន្ទាប់ពីការវាយរំដោះតំបន់ជាច្រើនរបស់សកម្មប្រយុទ្ធ នៅខេត្ត Salahuddin។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS, ISIL, IS និង Daesh) បានរត់គេចខ្លួនចេញពីតំបន់រំដោះ នៅក្នុងខេត្ត Salahudding ខណៈដែលកងកម្លាំងអ៊ីរ៉ាក់ កំពុងស្វែងរកពលរដ្ឋជាប់គុក នៅក្នុងពន្ធនាគារ ដោយត្រូវពួកសកម្មប្រយុទ្ធ Daesh ចាប់ឃុំខ្លួន ប៉ុន្តែរកមិនឃើញអ្វីសោះ។
ក្នុងនោះកងកម្លាំងអ៊ីរ៉ាក់ បានរកឃើញពន្ធនាគារ ដែលពួកភេវរករប្រើ ដើម្បីឃុំឃាំងធ្វើទារុណកម្មអ្នកទោស ក្នុងតំបន់មួយចំនួន ដែលត្រូវបានរំដោះនៅក្នុងខេត្តនេះផងដែរ៕
មតិយោបល់