ICRC ជម្រុញបង្កើតសហគ្រាសផលិតអវៈយវៈសិប្បនិម្មិត នៅកម្ពុជា

គណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ (ICRC) បានជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតសហគ្រាសរបស់រដ្ឋ សម្រាប់ផលិតអវៈយវៈសិប្បនិម្មិត សម្រាប់ជនពិការនៅកម្ពុជា ខណៈបច្ចុប្បន្នជនពិការនៅកម្ពុជា មានប្រមាណជិត ៥សែននាក់។ នេះបើយោងតាមជំនួបពិភាក្សាកាលពីពេលថ្មីៗនេះ រវាងលោក បេរិន ប្រធានគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស។

លោក បេរិន បានលើកឡើងពី សំណើបង្កើតសហគ្រាសរបស់រដ្ឋ សម្រាប់ផលិតអវៈយវៈសិប្បនិម្មិតនៅកម្ពុជា ដែលអាចនាំចេញទៅលក់នៅក្រៅប្រទេស ដែលចំពោះសំណើនេះ រាជរដ្ឋាភិបាលកម្ពុជា សុំឲ្យគណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ រៀបចំគម្រោងចំណាយឲ្យបានច្បាស់លាស់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនាពេលខាងមុខ។

លោកបានបញ្ជាក់ទៀតថា ផលិតផលសម្រេច នឹងមានទីផ្សារជាច្រើនចាំទទួលទិញដូចជា អង្គការមនុស្សធម៌ និងក្រសួងសង្គមកិច្ច កាកបាទក្រហមអន្តរជាតិជាដើម។

នៅកម្ពុជា មានរោងចក្រផលិតឧបករណ៍សិប្បនិម្មិត កាន់កាប់ដោយជនជាតិខ្មែរ ដែលផលិតបាន ១ម៉ឺន៨ពាន់អវៈយវៈសិប្បនិម្មិត និង ១ម៉ឺនឈើច្រត់ ជារៀងរាល់ឆ្នាំ សម្រាប់ផ្តល់ជូនជនពិការនៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស៕

maxresdefault

មតិយោបល់