ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន សម្លាប់មនុស្សចំនួនជិត ១២នាក់

ចិនៈ អាជ្ញាធរក្នុងស្រុក នៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់ចំនួន ១២នាក់ បានស្លាប់ ដោយសារខ្យល់ព្យុះយ៉ាងខ្លាំងនៅទូទាំងប្រទេសចិន រយៈពេលជាងមួយសប្តាហ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។

ការគ្រប់គ្រងទឹកជំនន់ និងការរាំងស្ងួតទីស្នាក់ការកណ្តាលការសង្គ្រោះក្នុងទីក្រុង Chongqing បាននិយាយថា មនុស្សចំនួន ១.១៩៧នាក់ ត្រូវជម្លៀសខ្លួនចេញ និងផ្ទះចំនួន ៦៦ខ្នងត្រូវបានបំផ្លាញ។

នៅជិតខេត្តស៊ីឈួន មនុស្សបួននាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងការបាក់ដីបណ្តាលឲ្យផ្ទះជាច្រើនរបស់ពួកគេដួលរលំ។

មនុស្សបីនាក់បានបាត់បង់ជីវិត ក្នុងខេត្តអានហ៊ុយភាគខាងកើតប្រទេសចិន ដែលជាលទ្ធផលធ្វើឲ្យផ្ទះ ត្រូវដួលរលំផងដែរ។ ខណៈនេះនាយកដ្ឋានកិច្ចការស៊ីវិលរបស់ខេត្ត កំពុងការស្វែងរកកុមារ ដែលបាត់ខ្លួននៅក្នុងតំបន់ Susong៕

មតិយោបល់