អាមេរិក: បីប្រទេសរួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាការពារកាំជ្រួចមីស៊ីលត្រីភាគីជាលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ សមយុទ្ធក្នុងដែនទឹកកោះហាវ៉ៃនេះ បានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងធុនមធ្យមថ្មីមួយ ដែលមានអនុភាពដែលមេដឹកនាំគីមជុងអ៊ុន ចាត់ទុកថាជាការគំរាមវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធត្រីភាគីរួមបញ្ចូលទាំងការប្រតិបត្ដិការតាមដានគោលដៅផ្លោងសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីល បានប្រើដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនចំនួនពីរនៅអាស៊ី។…
មតិយោបល់