ព័ត៌មានជាតិ

ឃាត់បុរសម្នាក់ស្រវឹងស្រាចូលចិត្តបង្កររឿងក្នុងគ្រួសារ យកមកអប់រំ

ស្ទឹងត្រែង: បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការចាប់ឃាត់ខ្លួន ខណ:ពេលដែលបុរសខាងលើស្រវឹងស្រាខ្លាំងរករឿងក្នុងគ្រួសារ កាលពីវេលាម៉ោងប្រមាណជា៨ និង៣០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសខាងលើនេះមានឈ្មោះ នូ លាភ អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិខាងលើ។

សមត្ថកិច្ចបានបន្តថា យុវជនខាងលើ ឲ្យតែផឹកស្រាស្រវឹងគឺដឹងតែមករករឿងក្នុងគ្រួសារ ជួនកាលនិយាយមានគេរករឿងខ្លួន ជួនកាលឡូឡា ដាក់ម្តាយឪពុកក្នុងផ្ទះ។នៅយប់កើតហេតុ យុវជនខាងលើ បានផឹកស្រាស្រវឹង ពេលមកដល់ផ្ទះបានស្រែកចំទាលខ្លាំងៗថាដាក់អ្នកផ្ទះថា មានគេចង់វាយខ្លួន បន្ទាប់យុវជននោះបានរត់ទៅយក
កាំបិតនិងដំបងដែក(ទិប)បម្រុងនឹងត្រឡប់ចេញទៅក្រៅវិញ ប៉ុន្តែត្រូវបានអ្នកផ្ទះទូរសព្ទ័ហៅសមត្ថកិច្ចឲ្យមកជួយឃាត់និងយកទៅអប់រំភ្លាមៗតែម្តងទៅ។

លុះដល់ព្រឹកឡើងថ្ងៃទី១៧ ខែឆ្នាំដដែលនេះ ម្តាយរបស់យុវជនខាងលើក៏បានមកសុំធានាខ្លួនបុរសខាងលើនេះ នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

អុកឡុកអ្នកផ្ទះ

អុកឡុកអ្នកផ្ទះ

អុកឡុកអ្នកផ្ទះ

អុកឡុកអ្នកផ្ទះ

អុកឡុកអ្នកផ្ទះ

មតិយោបល់