ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាយករដ្ឋមន្ត្រីថៃ ស្នើសុំធ្វើបត្យាប័ន ដើម្បីកាត់ទោស រាល់អ្នកជេរប្រមាថស្ដេចថៃ នៅទូទាំងពិភពលោក

ថៃៈ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារនេះ បានប្រកាសថា រដ្ឋាភិបាលនឹងស្នើសុំធ្វើបត្យាប័ន ដល់បណ្ដាប្រទេសនានាទូទាំងពិភពលោក ចំពោះជនសង្ស័យណា ដែលប្រើពាក្យជេរប្រមាថដល់ព្រះជេស្ដា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ក្រោយពីការសោយទិវង្គតរបស់ព្រះអង្គ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦។

ដោសារតែពេលថ្មីៗនេះ មានបុរសម្នាក់រស់នៅក្នុងខេត្ត Chonburi ត្រូវបានក្រុមមនុស្សជាច្រើននាក់ ព្រួតគ្នាវ៉ៃ បន្ទាប់ពីគាត់បានប្រមាថដល់ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលលោក ប្រាយុទ្ធ បានបញ្ជាក់ ការរិះគន់ ឬជេរប្រមាថព្រះមហាក្សត្រ ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ ដែលនឹងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំនៅប្រទេសថៃ៕

thai-junta-to-request-extradition-of-royal-insult-suspects

មតិយោបល់