កូរ៉េៈ អតីតមន្ត្រីការទូតរបស់កូរ៉េខាងជើង លោក Thae Yong-ho បាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មានគោលបំណងបញ្ចប់ការអភិវឌ្ឍក្បាលគ្រាប់នុយក្លេអ៊ែ នៅត្រឹមចុងឆ្នាំ ២០១៧ ឬដើមឆ្នាំ ២០១៨ ដែលគេស្គាល់ថា ជាកាំជ្រួចមីស៊ីលបាញ់ផ្លោងឆ្លងអន្តរទ្វីប (ICBM) មានសមត្ថភាពអាចវាយប្រហារដល់អាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៧។
នៅពេលថ្មីៗនេះ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅក្នុងឆ្នាំថ្មីនេះថា លោកនឹងរៀបចំការធ្វើតេស្តសាកល្បង ICBMs នៅដំណាក់កាលចុងក្រោយនៃការផលិត។
លោក Thae Yong-ho បានឲ្យដឹងទៀតថា «កូរ៉េខាងជើងបានកំណត់គោលដៅ សម្រាប់ការអភិវឌ្ឍ អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលមានសមត្ថភាពកំពូល អាចបាញ់ផ្លោងដល់សហរដ្ឋអាមេរិក ខណៈដែលកំពុងតែមានការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។
សាររបស់លោក គីម បានបង្ហាញថា កូរ៉េខាងជើងបានបញ្ចប់ការអភិវឌ្ឍកាំជ្រួចមីស៊ីល ICBMs ពាក់កណ្តាលហើយ ប៉ុន្តែមានសំណួរចោទសួរថា តើវាអាចបាញ់ផ្លោងឆ្លងទ្វីបទៅដល់ទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដូចអ្វីដែលកូរ៉េខាងជើងបានលើកទ្បើងឬអត់?»។
កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនអាចសាកល្បងបើកដំណើរ បាញ់ផ្លោងកាំជ្រួចមីស៊ីលឆ្លងអន្តរទ្វីប (ICBM) នៅក្នុងពេលណាមួយ នៃទីតាំងណាមួយក៏បាន៕
មតិយោបល់