ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវៀតណាមដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ

វៀតណាម : ប្រធានាធិបតី លោក ថ្រាន់ដាយក្វាង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាម ទៅស្ថានទូតថៃនៅទី ក្រុងហាណូយ កាលពីម្សិលមិញដើម្បីគោរពគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ Bhumibol Adulyadej ។

តាំងនាមឲ្យប្រជាជនវៀតណាមទាំងមូល លោកប្រធានាធិបតី បានផ្តល់កិត្ដិយសចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះព្រះមហាក្សត្រថៃ និងរាជវង្សថៃ ដែលក្នុងនេះលោកបាននិយាយថា នៅក្រោមរជ្ជកាល ៧០ ឆ្នាំរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានទទួលមរណភាពនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ ព្រះវស្សា នេះសង្កេតឃើញថា នេះមានការរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសថៃ ម៉្យាងទៀត ប្រជានុរាស្ដ្រទ្រង់ទទួលបានភាពរុងរឿងនិងសុភមង្គល។

លោកបានបញ្ជាក់បន្ថែមទៀតថា ការចូលទីវង្គតរបស់ព្រះមហាក្សត្រថៃ ជាការខកចិត្តហើយសោកស្តាយជំនួសព្រះមហាក្សត្រិយានីថៃ និងក្រុមគ្រួសាររាជវង្សថៃព្រមទាំងសហគមន៍អាស៊ានផងដែរ។

នេះដោយយោងតាម nationmultimedia នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦៕

ប្រធានាធិបតីវៀតណាមដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ

មតិយោបល់