ពោធិ៍សាត់: យោងតាមការប្រាប់ឲ្យដឹង ពីអធិការស្រុកវែលវែង លោក ធាង លេង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ថា អ្នកដោះមីនរបស់អង្គការហេទ្បូត្រាល់ ដែលទទួលរងរបួសធ្ងន់ ដោយផ្ទុះមីន ក្នុងពេលបំពេញប្រតិបត្តិការកាលពីម្សិលមិញ បានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ។
គួររំឭកថា អ្នកដែលស្លាប់ ជាអ្នកដែលដោះមីន របស់អង្គការហេឡូត្រាស់ ហើយបានទទួលរងរបួសធ្ងន់ ចំដើមទ្រូងនិងដៃឆ្វេង បន្ទាប់ពីគ្រាប់មីនប្រភេទ TMN (ស្មាច់) បានផ្ទុះកាលពីម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចទល់មុខមណ្ឌលសុខភាពឃុំថ្មដា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយត្រូវក្រុមការងារបញ្ជូន ទៅមន្ទីពេទ្យប្រទេសថៃ៕




មតិយោបល់