ទីក្រុង ធូរីន៖គ្មាន ១០ ទល់នឹង ១១ នាក់ របស់ Benfica ខណៈដែល Perez កាតក្រហមនៅនាទី ៦៧ មិនបានធ្វើឲ្យសេះបង្កង់ Juventus អាចធ្វើអ្វីកើតនោះឡើយ កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ដោយ Benfica បានធានាសុវត្ថិភាពរបស់ខ្លួន ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Europa League ដែលនេះគឺជាឆ្នាំ ទី ២ បន្ទាប់ពីស្មើ ០-០ នៅក្រៅទឹកដី ។
ម្ចាស់ជើងឯក ព័រទុយហ្គាល់ កាលពីប្រកួតជើងទី ១ លើទឹកដីរបស់ខ្លួន ដោយឈ្នះក្នុងលទ្ធផល ២ – ១ ក៏ប៉ុន្តែជើទី ២ នៅលើទឹកដី Juventus បើទោះបីជាខ្លួនមានគ្នា ១០ នាក់មែនពិត តែមិនបណ្តោយឲ្យ សេះបង្កង់ ធ្វើអ្វីលើក្បាលតាមចិត្តឡើយ ។
សេះបង្កង់ Juventus និយាយទៅ លើទឹកដីខ្លួនមានឱកាស ច្រើនលើកច្រើនសារណាស់ ក៏ប៉ុន្តែធ្វើមិនបានសម្រេច ជាពិសេស គ្រាប់បាល់តែតរបស់ Arturo Vida តែក៏ត្រូវ ខ្សែការពារ Luisao របស់ Benfica ក្លៀទាន់ពេលខណៈដែលបោះនោះ រំលង ក្បាល អ្នកចាំទី Jan Oblak ។ ក្រោយ សំឡេងកញ្ជែរ របស់អាជ្ញាកណ្តាលផ្លុំបញ្ចប់នៅតង់ទី ២ Juventus បានធ្លាក់ ពីក្របខណ្ឌ Europa League ដោយសុវត្ថិភាព ។
សូមបញ្ជាក់ផងដែរថា សម្រាប់ Benfica ដែលជាក្លិបជើងខ្លាំងរបស់ ព័រទុយហ្គាល់ នឹងត្រូវទៅជួប Sevilla នៅថ្ងៃទី ១៤ ខែ ឧសភា នៅពហុកីឡដ្ឋាន Juventus៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់