កណ្តាល:អ្នកភូមិម្នាក់ ត្រូវអ្នកភូមិដូចគ្នា យកឈើជ្រុងវាយពីក្រោយត្រូវក្បាល និងដងខ្លួនបណ្តាលឲ្យ របួសធ្ងន់ ពេលសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ក៏ដាច់ខ្យល់ស្លាប់។
ហេតុការណ៍ប្រើអំពើហិង្សា បណ្តាលឲ្យស្លាប់នេះ កើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង២១និង៣៥នាទី នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោកវរៈសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះលុក ប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ)។ ជនសង្ស័យឈ្មោះ ចាំ ម៉ាប់ ភេទប្រុស អាយុ ២៦ឆ្នាំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខ របរ កសិករ ( គេចខ្លួន )។ វត្ថុតាងចាប់យក ឈើជ្រុងចំនួនមួយប្រវែង ១០២សង់ទីម៉ែត្រទទឹង១០សង់ទីម៉ែត្រ ។
លោកអធិការ ឲ្យដឹងទៀតថា មុនពេលកើតហេតុឈ្មោះ លុក ប៊ុនធឿន បានមកអង្គុយលេងកំដរផ្ទះបុណ្យសពឈ្មោះហ៊ីម ដែលទើបនិងស្លាប់។ ពេលនោះ មានឈ្មោះ ថុក ភេទប្រុស បានឲ្យលុយចំ នួន២០០០រៀល ទៅឈ្មោះ ប៊ុនធឿន ទៅទិញស្រា ផ្ទះឈ្មោះ នួនលីឡា (ម៉ាប់ ) តែមិនបើកទ្វាលក់ស្រា ឲ្យក៏ត្រឡប់មកវិញមកអង្គុយលេងជាមួយឈ្មោះ ថុក នៅផ្ទះបុណ្យសពដដែល។ពេលកំពុងអង្គុយនិយាយគ្នាជាមួយឈ្មោះ ថុក ឈ្មោះ ប៊ុនធឿន បាននិយាយរឿងទៅទិញស្រាផ្ទះឈ្មោះ ម៉ាប់ អត់បើកទ្វារ ស្រាប់តែពេលនោះឈ្មោះ ចាំ ម៉ាប់ ( មនុស្សផ្សេង ម្នាក់ទៀតជាជនដៃដល់)មានសភាពស្រវឹងស្រា បានដើរមកដល់លឺ ឈ្មោះ លុកប៊ុនធឿន និយាយចំឈ្មោះខ្លួនក៏ខឹងបានដើរយកឈើជ្រុងនៅក្បែនោះវាយទៅលើឈ្មោះ លុកប៊ុនធឿន ចំក្បាល និងខ្លួនចំនួន៣ ឈើជ្រុងបណ្តាលឲ្យដួលទៅដី។ ចំណែកឈ្មោះ ចាំ ម៉ាប់ពេលវាយទៅលើជនរងគ្រោះរួចបានទម្លាក់ ឈើជ្រុងចោល នៅកន្លែងកើតហេតុរួចគេចខ្លួនបាត់តែម្តង។ ភ្លាមនោះឈ្មោះ លុក ប៊ុនធឿន ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ ក៏បានស្លាប់នៅមន្ទីរពេទ្យតែម្តង។
លោកអធិការបញ្ជាក់ថា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ក្រុមគ្រួសារបានយកសពជនរងគ្រោះមកដល់ផ្ទះហើយ សមត្ថកិច្ចបច្ចេកទេសស្រុកពិនិត្យសាកសពឃើញថា ជនរងគ្រោះស្លាប់ដោយសារមានស្នាមមុតផុងលលាដ៍ក្បាល ផ្នែកខាងលើ ស្នាមជាំឆ្អឹងជំនីខាងស្តាំ និងស្នាមជាំនៅស្មាខាងឆ្វេង។
បន្ទាប់ពីបានពិនិត្យសាកសពរួច ក្រុមជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសាដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនល្មើស សមត្ថកិច្ចកំពុងតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូចច្បាប់៕





មតិយោបល់