ភ្នំពេញ: ក្នុងវេទិកាសន្និសីទកាសែត នៅថ្ងៃសុក្រទី២៩ មេសានេះ ផលិតករជាច្រើនបានបង្ហាញពីការជឿជាក់រឿងការផលិតរឿង «ប៉ុបពីទៅហូលីវូដ»។ ហេតុផលនៃការទុកចិត្តគឺដោយសារតែខ្សែរឿងនេះ បានបង្ហាញពីការលើកស្ទួយលើជីវិតស្នេហារបស់ភេទទី៣ទាំងស្រុង ដែលស្របនឹងបរិបទ និងការទទួលស្គាល់របស់ពិភពលោក តាមរយៈទិវារបុរសស្រឡាញ់បុរស និងស្រ្តីស្រឡាញ់ស្រ្តីដែលប្រារព្ធធ្វើនៅថ្ងៃ១៧ ឧសភាខាងមុខ។
ខ្សែរឿងនេះនឹងត្រូវចាក់បញ្ចាំង នៅតាមរោងកុនចាប់ពីថ្ងៃទី៥ ខែឧសភាតទៅ ដោយអះអាងថាសាច់រឿង ដែលកម្រមានរឿងផ្សេងៗដូច គឺនឹងធ្វើឲ្យរឿង «ប៉ុបពីទៅហូលីវូដ» ជោគជ័យខ្លាំង។ ក្នុងនោះសូម្បីតែលោក អ៊ុន សុធា កញ្ញា ឌុច លីដា កញ្ញាប៉ុបពី និងកញ្ញាប៉ីប៉ីឌី ដែលជាតួអង្គធំ ក្នុងរឿងក៏មានការជឿជាក់បែបនេះផងដែរ។
រឿងនេះ គឺតម្រូវឲ្យតួអង្គប្រុសសម្ដែងធ្វើចរឹកស្រី ហើយតួអង្គស្រីសម្ដែងធ្វើចរឹកប្រុស ដោយអត្ថន័យទាំងស្រុងគឺលើកតម្កើង និងលុបបំបាត់ការរើសអើងបុគ្គលភេទទី៣នៅកម្ពុជា។
ខាងក្រោមជាទិដ្ឋភាពមួយចំនួននៅក្នុងពិធីបង្ហាញរឿង «ប៉ុបពីទៅហូលីវូដ» បន្ទាប់ពីបានថតចប់ និងអះអាងថាត្រៀមដាក់បញ្ចាំង៖














មតិយោបល់