ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្ពុជាគ្រោងផ្តល់ទិដ្ឋការ តែម្តងអាចចេញចូលកម្ពុជាបាន៣ដងក្នុង១ឆ្នាំ (3Year Multiple Visa) ដល់ភ្ញៀវចិន និងកូរ៉េ

ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍គ្រោងផ្ដល់ទិដ្ឋាការ រយៈពេលវែង ដែលអាចចេញចូលកម្ពុជាបាន៣ដងក្នុង១ឆ្នាំ (3Year Multiple Visa) ជូនភ្ញៀវទេសចរចិននិងកូរ៉េ ដើម្បីស្រូបយកចំនួនទេសចរណ៍ ដ៏ច្រើនមកពីប្រទេសទាំងពីរនេះ។

កិច្ចប្រជុំពិភាក្សានេះបានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីដំណាងមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា។

ការផ្ដល់ទិដ្ឋាការរយៈពេលវែងនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរចិន និងកូរ៉េ ឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

សូមជម្រាបថា នៅឆ្នាំ២០១៥ កន្លងមកនេះ ចំនួនភ្ញៀវទេសចរចិនមកកម្ពុជា មានប្រមាណ ៧០០ ០០០នាក់ និងភ្ញៀវទេសចរកូរ៉េ ៤០០ ០០០នាក់៕

photo_2016-04-29_18-00-15 photo_2016-04-29_18-00-13

មតិយោបល់