ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្មានការដង្ហែក្បួន ទៅដាក់ញាត្តិ តាមស្ថាប័នរដ្ឋាភិបាលនោះទេ នៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ភ្នំពេញ:ការស្នើធ្វើការជួបជុំ និងដង្ហែដាក់ញាត្តិតាម ស្ថាប័នរបស់រដ្ឋាភិបាល នៅថ្ងៃទី១ ឧសភា ដែលជាថ្ងៃទិវាពលកម្មអន្តរជាតិ ត្រូវបានសាលារាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សា ក្រោមការដឹងនាំរបស់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ជាមួយតំណាងសហជីពសហភាពការងារ លោក អាត ធន់ និងប្រធានសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក សរ ម៉ូរ៉ា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ។

ជាលទ្ធផល សាលាក្រុងសំរេចឲ្យធ្វើ តែការជួបជុំនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងទីលានប្រជាធិបតេយ្យ តែប៉ុណ្ណោះមិនឲ្យដង្ហែក្បួនទេ។

លោក ឃួង ស្រេង បានប្រាប់តាមទូរស័ព្ទថា ការជួបជុំគ្រប់គ្រាន់សំរាប់ថ្ងៃទិវាពលកម្មអន្តរជាតិ ព្រោះការដង្ហែនឹងប៉ះពាល់ដល់ការកកស្ទះចរាចរណ៏ និងសន្តិសុខសង្គម។

ចំនែកតំណាងសហជីពសហភាពការងារ លោក អាត ធន់ និយាយថា បើគ្មានការដង្ហែ ទិវានេះមិនអាចមានប្រសិទ្ធិភាព ដែលឲ្យរដ្ឋាភិបាល ជួយលើវិស័យការងារ រួមទាំងវិស័យដ៏ទៃទៀតដែរ៕

photo_2016-04-29_18-21-21 photo_2016-04-29_18-21-23

 

មតិយោបល់