ចិនៈ ខណៈនេះសីតុណ្ហភាពនៅទូទាំងប្រទេសចិន កំពុងចុះត្រជាក់ខ្លាំង ដោយសារវាជាពេលរដូវរងារចូលមកដល់ក្នុងប្រទេសនេះ លើកលែងតែនៅភាគខាងត្បូង និងតំបន់មួយចំនួននៅភាគនិរតី ដែលមានលក្ខខណ្ឌអាកាសធាតុក្ដៅល្មម និងមានពន្លឺថ្ងៃចូលដល់ដួចជា ហុងកុង ម៉ាកាវ កោះហៃណាន, Xishuangbanna និងទីក្រុង Nanning។ កន្លែងទាំងនេះ គឺអាចឲ្យមនុស្សមានផាសុខភាព រួចផុតពីរដូវរងារ អំទ្បុងពេលអាកាសធាតុត្រជាក់ខ្លាំង។ នេះបើយោងតាមរយៈ សារព័ត៌មាន chinahighlights ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។
តំបន់ភាគខាងជើងនៅក្នុងប្រទេសចិនដូចជា ទីក្រុងហាប៊ីន ប៉េកាំង និង Tianjin កំពុងមានព្រិលបានធ្លាក់យ៉ាងច្រើន ដែលវាអាចឲ្យមានអារម្មណ៍ថា ត្រជាក់ខ្លាំង៕
មតិយោបល់