Uber គឺជាកម្មវិធីទូរស័ព្ទសម្រាប់ចែករំលែកការធ្វើដំណើរឲ្យរហ័ស និងមានទំនុកចិត្ត ក្នុងការជិះទាំងពេលយប់ និងពេលថ្ងៃ។ វាមិនតម្រូវឲ្យអ្នកធ្វើដំណើរ រងចាំនៅចំណត ឬរងចាំហៅ Taxi ឬឡានក្រុងឡើយ។
ជាមួយនិងកម្មវិធី Uber នេះដែរ អ្នកគ្រាន់ចុចយកនូវមុខងារហៅឲ្យមកយក ហើយមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ជាមួយកាតក្រេឌីត ឬ សាច់ប្រាក់ប្រទេសដែលអ្នកនៅផ្ទាល់។
ទោះជាអ្នកធ្វើដំណើរទៅព្រលានយន្តហោះ ឬធ្វើដំណើរឆ្លងខេត្តក៏ដោយ ក៏មាននូវភ្នាក់ងារ Uber សម្រាប់បម្រើការគ្រប់ទីកន្លែង។ Uber បើកដំណើរការនៅក្នុងប្រទេសជាង ៥០០ ពាសពេញសកលលោក។
អតិថិជន Uber មួយចំនួនបានត្អូញត្អែរចំពោះកម្មវិធីមួយនេះ កាលពីអតីតកាល ជាមួយអក្សរតូចៗពិបាកមើល នៅលើអេក្រង់ទូរស័ព្ទ។ ប៉ុន្តែការត្អូញត្អែរនេះ ត្រូវបានឆ្លើយតបទៅវិញ ដោយក្រុមហ៊ុន Uber ធ្វើកំណែទម្រង់កម្មវិធីសារជាថ្មី។ ឥឡូវនេះ Uber បានបញ្ចេញកំណែទម្រង់ថ្មីនេះហើយ ដែលអ្នកប្រើប្រាស់ងាយស្រួលជាងមុន និងមានភាពរហ័សក្នុងការរើសទីតាំងដែរពួកគេចង់ទៅ ជ្រើសយកឲ្យចំកន្លែងពួកគេចង់ទៅ ហើយចាប់ផ្តើមចេញដំណើរ៕
ខាងក្រោមនេះជារបៀបប្រើប្រាស់កម្មវិធី Uber៖
មតិយោបល់