ព័ត៌មានជាតិ

លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាលើកទី៩ នីតិកាលទី៣ នៃព្រឹទ្ធសភា

ភ្នំពេញៈ ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី០៣នេះ បានបន្តសម័យប្រជុំលើកទី៩របស់ខ្លួន ក្រោមវត្តមានសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងមានការចូលរួមពីសមាជិកព្រឹទ្ធសភាចំនួន៥០រូប ដោយទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើនរាប់ទាំងវិស័យសុខាភិបាល ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ និងពិភាក្សាលើពិធីសារនៃកិច្ចព្រមព្រៀងនានាជាច្រើនទៀត។

បើតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា “កិច្ចប្រជុំពេញអង្គនាព្រឹកនេះគឺបានពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល,ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី កិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ ទំនិញ ,ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣,ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា,ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ពិធីសារស្តីពី ការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាននិងពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន”។

ក្រៅពីនេះក៏បានពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល ដែលសេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៩ជំពូក និង៣៥មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូងចំនួន៦៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងការពារសុខភាព និងសុវតិ្ថភាពរបស់ប្រជាជន តាមរយៈ ការផ្តល់នូវយន្តការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះមានគោលដៅកំណត់ អំពីវិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងការប្រកបវិជ្ជាជីវៈសុខាភិបាល។

វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយមន្រ្តីជាន់ខ្ពស់ និងសហការី តំណាងរាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ ព្រមទាំងមានការជជែក ដេញដោលគ្នាយ៉ាងល្អិតល្អន់។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

photo_2016-11-03_13-59-11photo_2016-11-03_13-48-50photo_2016-11-03_13-48-52-2photo_2016-11-03_13-48-52photo_2016-11-03_13-48-53photo_2016-11-03_13-48-54photo_2016-11-03_13-59-08photo_2016-11-03_13-59-10-2photo_2016-11-03_13-59-10

មតិយោបល់