ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: នៅមុននេះបន្តិច តុលាការបានបញ្ជូនមន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ ជ ប ម្នាក់ ទៅ ACU វិញហើយ

ភ្នំពេញ: មន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ ជ ប ម្នាក់ ត្រូវបានបញ្ជូនចេញពីតុលាការក្រុងភ្នំពេញវិញហើយ ក្រោយពីបានបញ្ជូនមកប៉ុន្មាននាទីមុននេះបន្តិច នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ដដែល នេះបើយោងតាមសម្តីព្រះរាជអាជ្ញារម្នាក់។ ហើយមន្ត្រីទាំង៥នាក់នោះត្រូវទៅ អង្គភាពប្រឆាំងអំពើពុករលួយវិញ។

គួរបញ្ជាក់ផងដែរថា អង្គភាពប្រឆាំងអំពីពុករលួយ ACU ឃុំខ្លួនពួកគេ កាលពីម៉ោង៨៖០០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ និងសាកសួរអស់រយ:ពេល២ថ្ងៃ ពាក់ពន្ធ័ករណីស្រីមុំចោទ មន្រ្តីសង្គមស៊ីវិលថា ណែនាំមិនឱ្យនាងនិយាយការពិតប្រាប់ សមត្ថកិច្ច ក្រោយពីសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនមន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរងម្នាក់ទៅតុលាការ។

អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី ៤នាក់ខាងលើនេះជាមន្ត្រីអាដហុក នឹងទី៥គឺ លោក នី ចរិយា ជាអគ្គលេខាធិការ គ ជ ប ៕

photo_2016-04-29_09-31-01

photo_2016-04-30_07-27-59 (3) photo_2016-04-30_07-28-02 photo_2016-04-30_07-28-11 13087867_1594254144222284_8778123282549218981_n (1)

photo_2016-04-30_16-09-35 photo_2016-04-30_16-09-31 photo_2016-04-30_16-09-41 photo_2016-04-30_16-09-39 photo_2016-04-30_16-09-37

photo_2016-04-30_17-20-13 photo_2016-04-30_17-20-18 photo_2016-04-30_17-25-40 photo_2016-04-30_17-25-43

photo_2016-04-30_17-41-56 photo_2016-04-30_17-42-02

មតិយោបល់