ទីក្រុងអាតែន ៖ បើយោងតាមរបាយការណ៍សារព័ត៌មានក្នុងប្រទេសក្រិក ដែលចេញផ្សាយពេលថ្មីៗនេះ បានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយ នៅក្នុងប្រទេសក្រិក បានឈានដល់កម្រិតប្រកាសអាសន្ន។នេះបើយោងតាមរបាយការណ៍ចុងក្រោយចេញផ្សាយ នៅថ្ងៃពុធ ។
ក្នុងរយៈពេលចុងក្រោយ អ្នកជំងឺប្រាំរូប ដែលត្រូវបានគេធ្វើរោគវិនិច្ច័យ ថាមាន មេរោគគ្រុនផ្តាសាយ H1N1 បានស្លាប់បាត់បង់ជីវិត ។
របាយការណ៍ នៃមជ្ឈមណ្ឌលជំនាញ និងការការពារ ជំងឺ បានឲ្យដឹងថាជនរងគ្រោះបានរងការវាយប្រហារមួយចំនួន ខណៈដែល មិនទទួលបាន ថ្នាំបង្ការនោះ។
នេះជាលើកទី ៣ ហើយ ដែលធ្វើឲ្យក្រិក ក្លាយជាប្រទេសមួយ ដែលមាន ជំងឺគ្រុនផ្តាសាយ កើនខ្ពស់គួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំ នេះ ។ មូលហេតុដែលធ្វើឲ្យខ្លួនធ្លាក់ទៅរកចំណុចនេះ ដោយសារតែកង្វះប្រពន្ធសុខភាព របស់ប្រជាជន ។
មជ្ឈមណ្ឌលជំនាញ និងការការពារ ជំងឺ ហៅកាត់ថា KEELPNO បានប្រកាសឲ្យដឹងថា មនុស្ស ២១៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំងឺគ្រុនផ្តាសាយ ដោយក្នុងនោះមាន ៤៩ នាក់ស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។
កាលពីឆ្នាំកន្លងទៅ មនុស្ស ៤៩ នាក់ បានស្លាប់ ដោយសារតែជំងឺគ្រុនផ្តាសាយខាងលើ ។
ក្រុមអ្នកជំនាញផ្នែករោគវិនច្ច័យ បាន បង្ហាញការព្រួយបារម្ភ ចំពោះ អ្នកកើតជំងឺទាំងនោះ ដោយវាអាចកើនឡើង ពាក់កណ្តាលនៃឆ្នាំចាស់ នោះគឺអាច នឹង ១០០ នាក់ស្លាប់ ក្នុងចំណោម ២១៧ នាក់នោះ ។
ខាងអ្នកជំនាងខាងលើ បានផ្តល់មតិឲ្យ មនុសស្ស ចាស់ ប្រុសស្រី ក្មេង ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយចូលរួម ទទួលថ្នាំបង្ការ ដើម្បីបញ្ចៀស នូវជំងឺផ្លូវដង្ហើម ដ៏កាចសាហាវនេះ ៕
មតិយោបល់