ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ម៉ូតូ៣គ្រឿង បុកគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ សង្ស័យអ្នកស្លាប់ស្រវឹង

ភ្នំពេញ: មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវគេជួយដឹកសង្គ្រោះនៅមន្ទីពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវឧញ៉្ញាឌួងងាប ភូមិចុងថ្នាល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សពត្រូវបានគេស្គាល់ឈ្មោះ បឿន រ៉ូប៊ីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជានិស្សិត បច្ចុប្បន្នស្នាក់នៅម្តុំទូរទស្សន៍អាសុីអាគ្នេយ៍ និងមានស្រុកកំណើតភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយឡែកជនរងគ្រោះ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមាននិស្សិតខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកFZពណ៍ខ្មៅពាក់ស្លាកភ្នំពេញ1BO-2645 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ក៍ឡើងវ៉ា នឹងម៉ូតូម៉ាកស្គូបពី១គ្រឿង ដែលបើកពីមុខក៍ជ្រុលទៅបុក នឹងម៉ូតូម៉ាកហុងឌ្រីមសេ១២៥សេរី ឆ្នាំ២០១៦ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1J-7712 ជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង បញ្ជ្រាស់គ្នា ពេញទំហឹងបណ្តាលឲ្យ ដួលរណូករណែលពេញផ្លូវ ហើយម៉ូតូ FZ ក៍ខ្ទាតទៅបុក នឹងម៉ូតូហុងដាសេ១២៥សេរីឆ្នាំ២០១២ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BK-5822 បន្ថែទៀតហើយធ្វើឲ្យនិសិ្សតដែលជិះម៉ូតូ  FZ នោះបោកក្បាលស្លាប់យ៉ាងអាណោចអាធម ចំណែកជនរងគ្រោះ ដែលជិះម៉ូតូសង់០១៦ បានរងរបួសធ្ងន់ត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

បើតាមការឲ្យដឹង ពីមិត្តភ័ក្តរបស់ជនរងគ្រោះដែលស្លាប់ បានឲ្យដឹងថាមិត្តភ័ក្ភរបស់គេ បានផឹកសុីនៅបន្ទាប់ជួល មានសភាពស្រវឹងទៅហើយៗ គេក៍ខ្ចីម៉ូតូ FZ របស់មិត្តភ័ក្ភម្នាក់ទៀត ជិះក្នុងគោលបំណងទៅជួបសង្សានៅម្តុំសួនឧសហកម្មកាណាឌីយ៉ា ក៍ជួបគ្រោះថ្នាក់បែបនេះទៅ។

ក្រោយកើតហេតុសព ត្រូវប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ចំណែកម៉ូតូទាំង៣គ្រឿង សមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-05-01_15-34-16photo_2016-05-01_15-34-19photo_2016-05-01_15-34-21

មតិយោបល់