ព័ត៌មានជាតិ

ស្ត្រីដែល​កើតមក​គ្មាន​​ប្រដាប់ភេទ​

​ជាមួយនឹង​ម្ចាស់សម្រស់ ​ដ៏ផូរផង់នាង Jacqui Beck ប៉ុន្តែ​​នាងបែរជា​ជួបរឿង​អកុសល ​ផងដែរ ដោយ​រងទុក្ខវេទនា​តាំងពីវ័យក្មេង​ម្លេះ​។ នេះបើយោងតាមសារព័ត៌មានបរទេសនានាចុះផ្សាយ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា នេះ​។​

នាង Jacqui Beck អាយុ ១៩ ឆ្នាំ ​បច្ចុប្បន្ន​​រស់នៅ តំបន់ Isle of Wight ក្នុងប្រទេស​អាល្លឺម៉ង់ ។ Jacqui Beck បាននិយាយថា ​បើទោះបីជា​​​អាយុគ្រប់ការ តែនាង​មិនមាន​អ្វី​ពិសេស ​ដូច​ស្រីៗ​ផ្សេងៗ​ទៀតនោះទេ​។​ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ​រាងកាយ​កាលពីអាយុ ១៧ ឆ្នាំ ​នាង Jacqui Beck ​បានភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែលនាង​ទទួលដំណឹងថា ​នាង​គ្មានរន្ធ​ប្រដាប់ភេទ​ ។ ខាង​គ្រូពេទ្យ​បាន​ធ្វើរោគវិនិច្ច័យថា នាង​​​មានបញ្ហានេះ តាំងពីកំណើត​។​ម្យ៉ាងវិញទៀត ​នាង​មានតែ​ស្បែក​​គ្របដណ្តប​ ពោលគឺរូបរាង​ប្រដាប់ភេទ​ដូចមនុស្សទូទៅ តែគ្មាន​​​ស្បូនតែប៉ុណ្ណោះ​។​ដូច្នេះ​នាង​មិនអាច​ធ្វើការរួមភេទបាន និងក៏មិនអាច​មានកូនដែរនាពេលអនាគត់​។​

​ខាងគ្រូពេទ្យ ​បាន​ឲ្យដឹងថា ​បើសិនជា​វះកាត់វាអាច​ដោះស្រាយទៅបាន ដែលទាក់ទងទៅនឹងសិច តែ​រឿងមានកូន​នាង​មិនអាចនោះទេ​។​
បើទោះបីជា​​នាង​រងទុក្ខវេទនា ​និងសំណាងអាក្រក់ ​មិនអាចមានកូន តែ​នាងនៅតែមានសុទិដ្ឋិនិយម និងស្វែងរក​បុរស​​សម្រាប់ជីវិតរបស់នាង​។​ជាមួយនឹងបញ្ហានេះដែរ ត្រូវបានគេដឹងថា ជា​ជំងឺដ៏កម្រ នៅលើពិភពលោក ដែលប៉ះពាល់ដល់ការបន្តពូជ​របស់ស្ត្រី ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/novagina3_zps3c6f6859.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/novagina1_zps3b91f907.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/novagina2_zps71da3ee1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/novagina4_zpsef7a2253.jpg

មតិយោបល់