អ្នករាល់គ្នាមួយចំនួនមិនទាន់បានស្គាល់ច្បាស់ពី MacBook Pro 2016 ឡើយ។ ប៉ុន្តែប្រសិនបើអ្នក បានជៀវវាយកមកប្រើប្រាស់ហើយ នៅពេលដែលលោកអ្នកចង់បង្អួតមនុស្សម្នាក់អំពី សមត្ថភាព MacBook Pro 2016 ចំណុចសំខាន់ទីមួយគឺ Virtual Touch Bar យើងអាចធ្វើការអូសទាញ ការបន្ថែមពន្លឺអេក្រង់ ការបន្ថែមសម្លេងចម្រៀង ឬ គេអាចបើកកម្មវិធីមួយចំនួន ដើម្បីមើលនូវមុខងារផ្សេងៗជាច្រើនទៀត ដែលនឹងលោតចេញមកប្លែកៗពីគ្នា ទៅតាមកម្មវិធីដែលយើងបើក ហើយអាចធ្វើការអូសទាញ ដោយម្រាមដៃយើងផ្ទាល់នៅលើបន្ទាត់ Touch Bar នោះយើងនឹងយល់ច្បាស់ពីអារម្មណ៍មួយនេះ។
ពេលនោះហើយពួកគេនឹងទទួលស្គាល់ភ្លាមៗថា នេះជាការឆ្នៃប្រឌិតថ្មី និងជាការកែលម្អដ៏អស្ចារ្យ សម្រាប់ Laptop ដែលមានបន្ទាត់ Touch Bar បង្ហាញពីលើ Keyboard៕
មតិយោបល់