វៀតណាមៈប្រទេសវៀតណាមត្រៀមខ្លួនរួចជាស្រេចសម្រាប់ខ្យល់ព្យុះ មីរីណេ (Mirinae)ដែលត្រូវបានព្យាករថានឹងធ្វើឱ្យបាក់ដីនៅក្នុងតំបន់ភាគឦសាននៃប្រទេសនៅយប់ថ្ងៃពុធនេះ ហើយវាជាព្យុះដំបូងដែលនឹងវាយប្រហារប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៦នេះ។នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។
អាជ្ញាធរនៃតំបន់ឆ្នេរវៀតណាមតំបន់ភាគជើងខេត្ត Quang Ninh ទៅ ភាគខាងត្បូង ខេត្ត Phu Yen បានណែនាំភ្នាក់ងារពាក់ព័ន្ធ ដើម្បីពិនិត្យមើលប្រតិបត្តិការនៃទូក នៅក្នុងតំបន់ដែលត្រូវបានព្យាករណ៍ថាអាចនឹងត្រូវបានរងផលប៉ះពាល់ ដោយខ្យល់ព្យុះមួយនេះ និងជំរុញឱ្យពួកគេត្រឡប់ទៅទីជំរកវិញ។
គណៈកម្មាធិការជាតិស្តីពីការបង្ការនិងការត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិបានឱ្យដឹង នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ព្យុះនេះនឹងនាំមកនូវភ្លៀងខ្លាំង ទៅភាគខាងជើងនៃប្រទេសវៀតណាម។ តំបន់នេះកំពុងត្រូវបានព្រមានផងដែរ ពីទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។
យោងតាមសេចក្កីរាយការណ៍បានឲ្យដឹងថា តំបន់ជាច្រើនពីខេត្ត Quang Ninh ទៅ ខេត្ត Phu Yen ចាប់ពីម៉ោង០៦ៈ០០ព្រឹក (ម៉ោងនៅក្នុងស្រុក)រហូតមកដល់ពេលនេះ មានទូកនេសាទចំនួន ៦១.៩៣៧ទូក ដែលមានអ្នកជិះចំនួន ២៧០.៦២៧ នាក់ ត្រូវបានគេជូនដំណឹងអំពីព្យុះនេះ និងបានណែនាំឱ្យត្រឡប់មករកទីជម្រកវិញ ។
ព្យុះនេះត្រូវបានព្យាករថា វាអាចនឹងបោកបក់ពីភាគខាងលិច ទៅ ភាគពាយព្យនៅ ក្នុងរយៈពេល២៤ម៉ោងក្រោយ ក្នុងល្បឿនឡើងដល់ ២០គីឡូម៉ែត្រក្នុងមួយម៉ោង៕
មតិយោបល់