ក្រុហ៊ុន SanDisk បានបង្ហាញមេម៉ូរីកាតប្រភេទ MicroSD ទំហំប៉ុនក្រចកដៃ អាចផ្ទុកទិន្នន័យបានរហូតដល់ ទៅ ៤០០ GB ហើយវាត្រូវបានគេចាត់ទុកជាមេម៉ូរីកាតដែលមានសមត្ថភាពផ្ទុកឯកសារបានច្រើនជាងគេបំផុតក្នុងទីផ្សារ នាពេលបច្ចុប្បន្ន។
ខណៈវាមានទំហំផ្ទុកធំបែបនេះ តម្លៃរបស់វាក៏មិនធម្មតាផងដែរ។ ពោលគឺ SanDisk 400GB ថ្លៃរហូតដល់ ២៥០ ដុល្លារ (តម្លៃបរទេស) ខណៈ MicroSD ធំបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានសមត្ថភាពផ្ទុកទិន្នន័យ ២៥០ GB គឺមានថ្លៃ ១៥០ ដុល្លារ។
សម្រាប់ល្បឿនបញ្ចូនទិន្នន័យ SamDisk 400GB ឋិតក្នុងថ្នាក់ SDXC UHS-I អាចរត់ដល់កម្រិតអតិបរមា ១០០MB/វិនាទី ហើយវាអាចគាំទ្រជាមួយស្មាតហ្វូនលំដាប់កំពូលៗចុងក្រោយដូចជា Samsung Galaxy Note 8, S8, S8 Plus និង LG V30 ជាដើម ដោយវាមានរន្ធសម្រាប់ស៊កបន្ថែមមេម៉ូរីកាតប្រភេទ MicroSD៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់