លីប៊ីៈ មនុស្សជាង២៤០នាក់ បានស្លាប់អំទ្បុងពេលធ្វើដំណើរតាមទូក ក្នុងសមុទ្រមេឌីទែរ៉ា នៅសប្តាហ៍នេះ ក្នុងនោះដែរចំនួនអ្នកស្លាប់ដោយការលិចទូកនៅឆ្នាំនេះ ឈានដល់៤.៥០០នាក់ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការចំណាកស្រុកពីប្រទេសលីប៊ី កំពុងបន្តកើតឡើងតាមរយៈការធ្វើដំណើរតាមផ្លូវទឹក បើទោះបីជាផ្នែកអាកាសធាតុ នៅមេឌីទែរ៉ាណេមានស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ ដែលមកទល់ពេលនេះ មនុស្សជាង ៣.២០០ នាក់ហើយ ត្រូវបានជួយសង្គ្រោះខណៈទូករបស់ពួកគេ បានលិចចូលក្នុងសមុទ្រ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន៕
មតិយោបល់