ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ១២នាក់ ទៅតុលាការ ក្នុងសំណុំរឿង៥ករណីផ្សេងគ្នា

ភ្នំពេញ: ជនសង្ស័យ១២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាម៉ោង៨និង៣០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងសំណុំរឿង៥ករណីផ្សេងគ្នា។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំង១២នាក់ ដែលត្រូវបញ្ជូនខ្លួន ក្នុងសំណុំរឿង៥ករណី រួមមាន៖

ករណីទី១ លេងល្បែងស៊ីសង (បើកអ៊ិនធឺណេតបង្កប់ល្បែងស៊ីសង)មានចំនួន៧នាក់។

ករណីទី២ ហិង្សាក្នុងគ្រួសារ (ប្តីវាយប្រពន្ធ)ម្នាក់។

ករណីទី៣ លួចដែក និងខ្សែរភ្លើង ២នាក់។

ករណីទី៤ លួចម៉ូតូម្នាក់។

ករណីទី៥ ចរាចរលុយក្លែងក្លាយម្នាក់។

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំងដោយសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ ក្នុងមូលដ្ឋានចុះមកបង្ក្រាប និងឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើតែម្តង។

គួររំលឹកថា ជនសង្ស័យទាំង១២នាក់នេះ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង៤របស់ខណ្ឌ។ ក្រោយពីធ្វើការសាកសួរចប់ ជនសង្ស័យទាំងនោះក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕

photo_2016-11-17_09-50-05

photo_2016-11-17_09-50-03

photo_2016-11-17_09-50-04

មតិយោបល់