ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេព្រៃចាប់រថយន្តសុីតែនហ្គាសមួយគ្រឿងលោតឆ័ត្រ បង្កប់ឈើគ្រញូង

សៀមរាប: កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការស្ទាក់ចាប់បានរថយន្តសុីតែនដឹកហ្គាសមួយគ្រឿងលោតឆ័ត្រ បង្កប់ឈើគ្រញូងពីខេត្តឧត្តរមានជ័យ ដោយក្នុងនោះ ឃាត់បានមនុស្សចំនួន០៥នាក់។

ហេតុការណ៍ឃាត់រថយន្តដឹកឈើនេះ បានធ្វើទ្បើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ នៅមុខស្នាក់ការរដ្ឋបាលព្រៃឈើកន្តួតខ្នារក្រៅ ក្នុងឃំុឃុនរាម ស្រុកបន្ទាយស្រី។

លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា រថយន្តបង្កប់នេះ គឺកម្លាំងរដ្ឋបាលព្រៃឈើ តាមដានយូរមកហើយ ទើបនឹងចាប់បាន ហើយឈើនេះ បានដឹកចេញពីភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកបន្តថា៖ ឈើគ្រញូងទាំងនេះ អាចមានរហូតដល់ជិត៩តោន ក្នុងនោះកម្លាំងរដ្ឋបាលព្រៃឈើ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលជាអ្នកបើកបរនិងអ្នករត់ការឈើ ហើយការចាប់នេះ យោងតាមបញ្ជារពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្ត។

លោកបន្ថែមថា៖ បច្ចុប្បន្នខាងលោកកំពុងរកកន្លែងទុកដាក់ និងរាប់ជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់។

តាមប្រភពមួយ បានទម្លាយថា៖ ឈើទាំងនេះ ធ្លាប់ចរាចរជាច្រើនដងមកហើយ ទើបតែពេល
នេះ ត្រូវមេព្រៃចាប់ជាប់ដោយគេសង្ស័យថា និយាយថ្លៃគ្នាមិនត្រូវ។

ប្រភពដដែលបន្តថា៖ ម្ចាស់ឈើគឺជាជនជាតិវៀតណាម ឈ្មោះយាយ ម៉ាយ និងយាយដឿង ជាអ្នកប្រមូលទិញឈើ ដ៏ល្បីល្បាញនៅខេត្តឧត្តរមានជ័យ ហើយត្រូវបានពួកឈ្មួញ
ទាំងនោះបង់លុយឲ្យសមត្ថកិច្ចមួយចំនួន យ៉ាងត្រជាក់ត្រជំុផងដែរ៕

%e1%9e%8a%e1%9e%b9%e1%9e%84%e1%9e%88%e1%9e%be%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-1

%e1%9e%8a%e1%9e%b9%e1%9e%84%e1%9e%88%e1%9e%be%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-2

%e1%9e%8a%e1%9e%b9%e1%9e%84%e1%9e%88%e1%9e%be%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-3

%e1%9e%8a%e1%9e%b9%e1%9e%84%e1%9e%88%e1%9e%be%e1%9e%81%e1%9e%bb%e1%9e%9f%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b-4

មតិយោបល់