ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្តី​តួ​ស្រី​ក្នុង​រឿង Iron Man 2 សម្រេចចិត្ត​បាញ់​សម្លាប់​ខ្លួន បន្ទាប់ពី​ឃើញ​រូបភាព​ប្រពន្ធ​ស្រើបស្រាល​ជាមួយនឹង​តួប្រុស​ទីតានិក

​ប្តី​របស់តារា​ម៉ូដែ​លអ​មេរិក បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត បន្ទាប់ពី​ឃើញ​រូប​ភាពស្និទ្ធស្នាល ជា​ច្រើន​សន្លឹក​រវាង​ប្រពន្ធ​ខ្លួន និង Leonardo DiCaprio ។​
​សហគ្រិន​វ័យ ៤០ ឆ្នាំ ដែល​មានឈ្មោះ​ថា Andrew Stern បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយ​បាញ់​សម្លាប់​ខ្លួន​ ​ឯង កាលពី​ថ្ងៃអាទិត្យ កន្លងទៅ ដោយ​ជួល​កាំភ្លើង​នៅ San Fernando Valley រដ្ឋ​កាលីហ្វ័​រញ៉ា សហរដ្ឋអាមេរិក ។ បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុន​ដែល​គាត់​ស្លាប់ គាត់​នឹង តារា​ម៉ូ​ដែល Katie Cleary ស្ថិត​នៅក្នុង​នីតិវិធី​ដំណើរការ​លែងលះ ។
​ប្រភព​ព័ត៌មាន​ជិតស្និទ្ធ​នឹង​គូស្នេហ៍​នេះ​បានឲ្យដឹងថា ” Andrew Stern មាន​បញ្ហា​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​រឿង​គ្រួសារ និង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ថែម​ទៀត ” ។​

​មុន ៤ សប្តាហ៍​កើត សោកនាដកម្ម តារា​ម៉ូ​ដែល Katie Cleary បានបង្ហាញ​រូបភាព​ស្និទ្ធស្នាល​និង ស្រើបស្រាល​ជាមួយនឹង តារា​សម្តែង Leonardo DiCaprio នៅ ក្លិប​រាត្រី Gotha ក្នុរ​ដ្ឋ ខេ​នី​ស ។ ក្នុង​រូបថត​ទាំងនោះ តារា​ទាំងពីរ បាន​ជជែក និង រាំ​កៀកកើយ​ដូច​គូសង្សារ ។​

​នាង Katie Cleary គឺជា​តួ​ស្រី ក្នុង​រឿង “The Break Up”, “Iron Man 2” និង “Entourage” ហើយ​នាង​ជា​តារា​ម៉ូ​ដែល បង្ហាញ​ផលិតផល​ល្បីៗ លើ​ពិភពលោក​ផងដែរ​។
​ប្រភព​ខាងលើ​បាន​និយាយថា Andrew មុននឹង​ក្លាយជា​សេដ្ឋី បាន​តស៊ូ​ភាពជូរចត់​ជាច្រើន ដោយ​គាត់​ស្វះស្វែង​ក្នុង​ការ​រក​លុយ ដោយ​ជា​អ្នក​ផលិត​ខ្សែភាពយន្ត ជំនួញ​លើ​សណ្ឋាគារ អចលនៈទ្រព្យ និង​ធ្វើ​ការលំបាក​ជាច្រើន​ទៀត ។ មួយវិញទៀត​ដោយសារតែ រឿង គ្រួសារ បែកចិត្ត ទើប​ធ្វើឲ្យ​លោក​សម្រេចចិត្ត​ធ្វើ​អត្តឃា​ត់​តែម្តង​ទៅ ៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/Shooting1_zps3ba45bd4.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Shooting2_zps5d5dc369.jpg
Katie Cleary និងប្តី

មតិយោបល់