បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តISUZU បុកនឹងរថយន្តក្រុង ក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៧នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងកើតជញ្ជើញកូនដំរី៥០០ម៉ែត្រ ក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តISUZU ពាក់ស្លាកលេខ ភ្នំពេញ2AB-6895 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានមកបុករថយន្តក្រុងប៉ះចំកង់ក្រោយផ្នែកខាងឆ្វេងក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរថយន្តគ្មានលំនឹង រួចក្រឡាប់ទៅខាងស្តាំដៃ បណ្តាលឲ្យជនជាតិបរទេស៧នាក់ រងរបួសស្រាល ស្រី៤នាក់ ប្រុស៣នាក់ ។
មូលហេតុ មិនគោរពសិទ្ធិអាទិភាព ផ្លូវតូចចូលផ្លូវធំ ហើយរថយន្តបង្កបើក គេចពីកន្លែងកើតហេតុ ត្រូវបាននគរបាលចរាចរណ៍ខេត្តអង្កេតស្រាវជ្រាវចាប់បានលាក់ទុកនៅភូមិសង្កាត់អូរអំបិល៕













មតិយោបល់