ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា លែងប្ដីស្ងាត់ៗក្រៅរបងតុលាការ

ភ្នំពេញៈ ថ្វីដ្បិតតែមុននេះបន្តិចតារាចម្រៀងពេជ្រ សោភា និងម្ដាយព្យាយាមបិទបាំងរឿងរ៉ាវឯកជន ដើម្បីបង្វែរការចាប់អារម្មណ៍ពីជីវិតស្នេហាយ៉ាងណាក៏ដោយ ក៏ដំណឹងលែងលះរវាងតារាស្រីរូបនេះ និង លោកឡៅ ឆលី ជាអតីតស្វាមីត្រូវបានទម្លាយមកថា ពិតជាបានបែកគ្នាមែន។ ជាមួយនឹងការទប់កំសួលព័ត៌មានលែងបាន តារាស្រីរូបនេះបានសារភាពថានាងពិតជាបែកប្ដីមែន ដោយលែងលះគ្នានៅក្រៅប្រព័ន្ធតុលាការ និងមានរយៈពេលមួយឆ្នាំមកហើយ។

ពេជ្រ សោភា បានសារភាពថារវាងនាង និងបុរសស្វាមីបានលែងគ្នាហើយ ប៉ុន្តែមិនបានឆ្លងកាត់ប្រពន្ធតុលាការនោះទេ ដោយសារតែនាងអត់បានចុះអេតាស៊ីវិលក្រោយពេលរៀបការ ទើបធ្វើឲ្យដំណឹងបែកបាក់មិនមានការភ្ញាក់ផ្អើល។ នាងថាហេតុផលដែលនាងសារភាព គឺដើម្បីបញ្ចប់ចម្ងល់ពីសំណាក់មហាជន ដែលឆ្ងល់រឿងនាងរៀបតាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែសម្ព័ន្ធស្នេហាអត់មានភាពល្អែមល្ហែម។

នាងថាតាំងពីរៀបការហើយលោកឡៅ ឆលី ឡើងចុះស្រុកខ្មែរក្នុងរយៈពេលតិចដងបំផុត ប៉ុន្តែនោះមិនមែនជាហេតុផលដែលធ្វើឲ្យនាង និងស្វាមីបែកគ្នានោះទេ គឺបណ្ដាលមកពីមានឈ្មោះជាប្ដីប្រពន្ធយូរៗទៅ ក៏ស្រាប់តែអស់និស្ស័យនឹងគ្នាប៉ុណ្ណោះ។ នាងនិយាយថារវាងខ្លួន និងស្វាមី មិនខុសពីមិត្តភ័ក្ត្រនោះទេ ក្រោយពេលលែងលះ អ៊ីចឹងហើយទើបនាងសម្រេចចិត្តបិទបាំងដំណឹងបែកបាក់ ដោយសារតែគោរពទឹកចិត្តរបស់អតីតស្វាមីក្នុងពេលរួមរស់ និងក្រោយពេលបែកគ្នា។ យ៉ាងណាមិញ នាងថាឱកាសត្រលប់វិញ គឺមិនអាចកើតឡើងនោះទេ ដោយសារតែការលែងលះត្រូវបានដឹងឮ និងទទួលស្គាល់ពីចាស់ទុំ ហើយក៏មានការព្រមព្រៀងពីនាង និងលោក ឡៅ ឆលី ច្បាស់លាស់៕

photo_2016-10-10_00-07-21photo_2016-10-10_00-07-23photo_2016-10-10_00-07-25photo_2016-10-10_00-07-28photo_2016-10-10_00-07-29photo_2016-10-10_00-07-31photo_2016-10-10_00-07-33photo_2016-10-10_00-07-35photo_2016-10-10_00-07-36photo_2016-10-10_00-07-38photo_2016-10-10_00-07-40photo_2016-10-10_00-07-42photo_2016-10-10_00-07-44photo_2016-10-10_00-07-46photo_2016-10-10_00-07-48

មតិយោបល់