ព័ត៌មានអន្តរជាតិ

ពិធីប្រកាសនាមយប់មិញ គ្មានពាក្យ ” ព្រះបាទសម្ដេច ” មហាវិច្ឆិរាឡុងកន ដូចជំនាន់ព្រះបិតា​ខ្លួន

ប្រជាពលរដ្ឋថៃ មានចម្ងល់គ្រប់គ្នាថា ព្រះមហាក្សត្រថៃថ្មី ដែលបានប្រកាសនាមកាលពីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនាទីសូន្យ នោះ ប្រកាសមិនឲ្យ ប្រើពាក្យថា ” ព្រះបាទសម្ដេច ព្រះចៅយូហួ មហាវិច្ឆិរាឡុងកន “ ទេ ដូចកាលពីជំនាន់ព្រះបីតាទ្រង់ឡើយ តែបែមកប្រើពាក្យត្រឹមថា ” ព្រះសម្ដេចចៅយូហួ មហាវិច្ឆិរាឡុងកន ” វិញ តើព្រោះមូលហេតុអ្វី ?

តាមការបកស្រាយរបស់ក្រុមព្រះបរមរាជវាំង បានត្រឹមបញ្ជាក់ថា ពោលគឺគោរពតាមសេចក្ដីប្រកាស ដែលប្រកាសព្រះកិត្តិនាម នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៦ ថាជា ” ព្រះសម្ដេចចៅយូហួ មហាវិច្ឆិរាឡុងកន ” នៅមិនទានមានការបកស្រាយជាក់លាក់ណាលើមន្ទិលនេះនៅឡើយទេ ដោយហេតុថា ក្សត្រ មហាវិច្ឆិរាឡុងកន ជាអង្គក្សត្រ រាមាទី ១០ បន្ដវង្សពីព្រះបិតា ក៏ប៉ុន្ដែបែជាគ្មានងារ ជា “ព្រះបាទសម្ដេច “ទៅវិញ​៕
king-thai-1

king-thai-2

king-thai-3
ប្រភព​៖ Pantip

មតិយោបល់