សូម៉ាលីៈ នាយករដ្ឋមន្រ្តីប្រទេសសូម៉ាលី លោក Hassan Ali Khaire បាននិយាយថា មនុស្ស ១១០នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន នៅរយៈពេល ៤៨ ម៉ោង ក្នុងតំបន់ Bay ខណៈដែលមនុស្សរាប់លាននាក់ កំពុងរងការគំរាមកំហែង ដោយគ្រោះរាំងស្ងួត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ២០១៧។
នេះជាចំនួនតួលេខអ្នកស្លាប់ ដោយគ្រោះរាំងស្ងួតលើកដំបូង ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាល ក្រោយការប្រកាសដាក់ប្រទេសនេះ ស្ថិតក្នុងគ្រោះមហន្តរាយ កាលពីថ្ងៃអង្គារ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្ស ៥ លាននាក់ នៅទ្វីបអាហ្រ្វិក កំពុងត្រូវការជំនួយ ចំពេលមានការព្រមាននៃគ្រោះទុរ្ភិក្ស៕
មតិយោបល់