ចិនៈ មជ្ឈមណ្ឌលឧតុនិយមក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ព្រិលធ្លាក់ដំបូងសម្រាប់ឆ្នាំថ្មី បានចាប់ផ្តើមវាយប្រហារនៅតំបន់ជាច្រើន របស់ខេត្តហឺណាន ប្រទេសចិនកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រិលបានធ្លាក់នៅលើផ្លូវនៃទីក្រុងចេងចូវ រដ្ឋធានីហឺណាន មានកម្រាស់រហូតដល់ ៥ សង់ទីម៉ែត្រ ខណៈដែលរថយន្តធ្វើដំណើរតាមផ្លូវជាច្រើន បានបន្ថយល្បឿនរបស់ពួកគេ នៅអំទ្បុងពេលដែលអ្នកបរិស្ថាន កំពុងសម្អាតព្រិលចេញពីផ្លូវ។
ដោយទ្បែកអ្នកឯកទេសឧតុនិយម បាននិយាយថា ការធ្លាក់ព្រិលនេះ អាចជួយបង្កើនសំណើម និងកែលម្អគុណភាពខ្យល់ នៅក្នុងប្រទេសបាន។
យ៉ាងណាមិញក្រុមឃ្លាំមើលជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ នៅតែបន្តជូនដំណឹងថា នឹងមានព្យុះព្រិលល្បឿនលឿន នៅតំបន់ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
មតិយោបល់