អូស្ត្រាលី: ទីក្រុងមែលប៊ន (Melbourne) របស់ប្រទេសអូស្ត្រាលី បានបំបែកកំណត់ត្រាចាស់ កាលពី១៦០ឆ្នាំមុន ដោយនៅឆ្នាំ២០១៦ នេះបានក្លាយជាឆ្នាំដែលក្តៅបំផុតមិនធ្លាប់មាន គឺសីតុណ្ហភាពបានកើនឡើងខ្ពស់បំផុតដល់ ២១អង្សាសេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។
ប្រទេសអូស្ត្រាលី ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ីដែរ ដែលខ្លួនកំពុងតែទទួលរងនូវ ប្រព័ន្ធបរិយាកាសអាក្រក់ El Nino ដែលបានបណ្តាលឲ្យប្រទេសមួយចំនួន ស្ទើរតែក្លាយជា វាលដីបែកក្រហែងទៅហើយ។ ដោយឡែករដ្ឋ វីតូរៀ ទាំងមូលហាក់ទទួលរងនូវរលកកម្តៅ ខ្លាំងជាបណ្តារដ្ឋផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ប្រទេសនៅតំបន់អាស៊ីនជាច្រើនបានទទួលរងគ្រោះអាក្រក់ជាងនេះទៀត ជាពិសេសប្រទេស ថៃកើនឡើងកម្តៅដល់ ៤៤អង្សា, ឥណ្ឌា ៤៨អង្សា, ប៉ាគីស្ថាន ៤៥ អង្សា, មីយ៉ាន់ម៉ា ៤២អង្សា, ឡាវ ៤២អង្សា, និង កម្ពុជា ក៏មានពេលខ្លះឡើងដល់ ៤២អង្សាដែរ៕
មតិយោបល់