ឥណ្ឌាៈ មន្រ្តីនាយកដ្ឋានឧតុនិយម នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រលកកំដៅដ៏ខ្លាំង បានវាយប្រហារនៅផ្នែកមួយចំនួន ក្នុងប្រទេសឥណ្ឌា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤៥ អង្សាសេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
វិទ្យុផ្លូវការទាំងអស់របស់ឥណ្ឌា (AIR) បានឲ្យដឹងថា នៅភាគខាងត្បូងរដ្ឋ Telangana ចាប់តាំងពីដើមខែនេះ មនុស្សយ៉ាងហោចណាស់ ៣៧ នាក់ ត្រូវស្លាប់ដោយសាររលកកម្ដៅ។
តាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងឧតុនិយម បាននិយាយថា កាលពីម្សិលមិញ លក្ខខណ្ឌរលកកំដៅដ៏ធ្ងន់ធ្ងរ បានជះឥទ្ធិពលដល់កន្លែងជាច្រើន នៅរដ្ឋ Punjab, Haryana, Jharkhand, Madhya Pradesh, Madhya Maharashtra , Uttar Pradesh, ទីក្រុង Chandigarh និង Delhi។
សូមជំរាបថា កាលពីថ្ងៃពុធ សីតុណ្ហភាពអតិបរមាខ្ពស់បំផុត ៤៦,២ អង្សាសេ នៅទីក្រុង Chandrapur ក្នុងរដ្ឋ Maharashtra ចំណែកឯទីក្រុង Delhi វិញមានសីតុណ្ហភាព ៤៤ អង្សាសេ៕


មតិយោបល់