អូស្ត្រាលី: យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី០៧ មិថុនានេះថា មកដល់ពេលនេះ មនុស្សបួននាក់បានស្លាប់ ខណៈពេលដែលកំពុងតែបាត់ខ្លួនបីនាក់ទៀត ដែលបណ្តាលមកពីខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង ក្លាយទៅជាទឹកជំនន់បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់អូស្ត្រាលី ដែលជាហេតុនាំឲ្យមានរលកយក្សមិនធម្មតាបន្តការបំផ្លិចបំផ្លាញប្រទេសមួយនេះ។
រលកយក្សនោះដែរ វាបណ្តាលឲ្យសំណង់អគារអចលនទ្រព្យតម្លៃរាប់លានដុល្លារ នៅក្បែមាត់ទឹកធ្លាក់ចូលទៅក្នុងសមុទ្រនោះតែម្តង។ ក្នុងនោះដែរ វាក៏បានបំផ្លាញកសិកដ្ឋានចិញ្ចឹមគោលរាប់រយក្បាលផងដែរ៕


មតិយោបល់