ព័ត៌មានអន្តរជាតិ

អាមេរិក​ អាចនឹងដាក់កូរ៉េខាងជើង ចូលក្នុងបញ្ជីរដ្ឋឧបត្ថម្ភដល់អំពើភេរវកម្មជាថ្មី

អាមេរិកៈ កាលពីថ្ងៃចន្ទអាមេរិក បានបញ្ជាក់ទៅកូរ៉េខាងត្បូង និងជប៉ុនថា កូរ៉េខាងជើង អាចនឹងត្រូវបានដាក់ចូលទៅក្នុងបញ្ជីឈ្មោះរដ្ឋឧបត្ថម្ភដល់អំពើភេរវកម្មទ្បើងវិញ ក្រោយប្រទេសនេះ ត្រូវបានដកចេញពីបញ្ជីនេះ កាលពីឆ្នាំ ២០០៨ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

តាមទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូង បានឲ្យដឹងថា អាមេរិក កំពុងធ្វើការពិភាក្សា ជុំវិញករណីឃាតកម្មសម្លាប់ បងប្រុសមេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាម កាលពីពេលថ្មីនេះៗ នៅប្រទេសម៉ាឡេស៊ី ដោយ ក្រុមមន្រ្តីអាមេរិក បានជូនដំណឹងដល់សមភាគីរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគី នៅក្រុងវ៉ាស៊ីនតោនលើបញ្ហាជាប់ពាក់ព័ន្ធកូរ៉េខាងជើង។

សូមជំរាបថា មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បាននិយាយថា «ខ្ញុំជឿថា សភាសហរដ្ឋអាមេរិក នឹងចាត់ចំណាត់ការអនុម័ត ក្នុងការដាក់ក្រុងព្យុងយ៉ាង ចូលក្នុងបញ្ជីឈ្មោះភេរវកម្មជាថ្មី ដែលមានរួមបញ្ចូលទាំងប្រទេសស៊ីរី ស៊ូដង់ និងប្រទេសអ៊ីរ៉ង់ផងដែរ៕

មតិយោបល់