ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាអង់គ្លេសចំនួន ៨០ នាក់ ធ្វើដំណើរមកដល់ប្រទេសស៊ូដង់ខាងត្បូងហើយ

UN: ក្រុមកងកម្លាំងយោធាអង់គ្លេសប្រមាណជា ៨០ នាក់ បានមកដល់ប្រទេសស៊ូដង់ខាងត្បូង ហើយ កាលពីថ្ងៃអង្គារ ដើម្បីផ្តល់ជំនួយផ្នែកវិស្វកម្ម និងការព្យាបាល នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។

ក្រៅពីកិច្ចការងារផ្ដល់ជំនួយ ក្រុមទាំងនេះ ក៏ត្រូវមានភារៈកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងជួយថែរក្សាសន្តិសុខ ជូនពលរដ្ឋស៊ីវិល ដើម្បីបង្កភាពងាយស្រួលដល់ការងារចែកចាយជំនួយមនុស្សធម៍ផងដែរ នៅក្នុងប្រទេស។

សូមជំរាបថា មកទល់ពេលបច្ចុប្បន្ននេះ កងកម្លាំងយោធារបស់ចក្រភអង់គ្លេស ដែលមានវត្តមាននៅក្នុងប្រទេសនេះ បានកើនដល់៤០០នាក់ហើយ ដោយវាជាតួលេខច្រើនបំផុត មិនធ្លាប់មានសម្រាប់អង់គ្លេស ក្នុងការបញ្ជូនកងទ័ព ទៅកាន់បរទេសនោះ៕

មតិយោបល់