ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានដំឡើងការបាញ់រ៉ុក្កែត នៅតំបន់ថ្មប៉ប្រះទឹក ជាកន្លែងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងយោធាវៀតណាម។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។
ប្រទេសចិនបាននិយាយថា ការសាងសង់ទីតាំងយោធានៅលើកោះនេះ គឺដើម្បីគ្រប់គ្រងនៅក្នុងដែនទឹក សមុទ្រចិនខាងត្បូង ដែលធ្វើទ្បើងក្នុងគោលបំណងការពារជាចាំបាច់ ហើយវានឹងអាចជួយឲ្យចិនងាយស្រួលធ្វើអ្វីៗ នៅលើទឹកដីរបស់ខ្លួន។
ដោយទ្បែកពាក់នឹងបញ្ហានេះដែរ អាមេរិកបានរិះគន់ទៅនឹងទង្វើគឃ្លើនរបស់យោធាចិន ដែលបានធ្វើសកម្មភាព ស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួន និងបានសង្កត់ធ្ងន់ថា តំបន់កំពុងមានជម្លោះ គឺតម្រូវឲ្យមានសេរីភាព នៅក្នុងការធ្វើនាវាចរ ហើយបើសិនជាចិនចង់ធ្វើអ្វីមួយនៅទីនោះ គួរតែមានភាគីដែលពាក់ព័ន្ធចូលរួមផងដែរ ដោយការលើកទ្បើងនេះ បានធ្វើឲ្យទីក្រុងប៉េកាំងផ្ទុះកំហឹងយ៉ាងខ្លាំង។
ប្រភពពីកាសែតរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃអង្គារឲ្យដឹងថា ប្រព័ន្ធការពារជើងទម្ររ៉ុក្កែត Norinco CS / AR-1 55mm ដ៏មានសមត្ថភាព ត្រូវបានកំណត់ទីតាំង ដើម្បីធ្វើការវាយប្រហារសត្រូវ ដោយត្រូវបានដំឡើង នៅលើតំបន់ថ្មប៉ប្រះទឹក ក្នុងប្រជុំកោះមានជម្លោះ៕
មតិយោបល់