ព័ត៌មានអន្តរជាតិ

រលកនៃការបណ្តេញចេញពីការងារកើតឡើងជាថ្មី ពេលនេះតួកគីដេញមន្រ្តីរាជការស៊ីវិល ១៥.០០០នាក់ ចេញពីការងារ

អ៉ីស្តង់ប៊ុលៈ រដ្ឋាភិបាលតួកគី នៅថ្ងៃអង្គារនេះ បានពង្រីកការបង្រ្កាបរបស់ខ្លួន ទៅលើគូប្រជែងផ្នែកនយោបាយ ដោយបានបណ្តេញមន្រ្តីរាជការស៊ីវិលចំនួន ១៥.០០០នាក់បន្ថែមទៀតចេញពីការងារ និងបានបិទអង្គការចំនួន ៣៧៥អង្គការ ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយចំនួន ០៩ថែមទៀត។

យោងតាមសារព័ត៌មាន The News York Times ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា មន្រ្តីរាជការសាធារណៈចំនួនជាង ១០០.០០០នាក់ ក្នុងនោះមានទាំងមន្រ្តីប៉ូលីស គ្រូបង្រៀន ទាហាន និងមន្រ្តីផ្សេងទៀត ត្រូវបានរដ្ឋាភិបាលតួកគីដេញចោលជាស្ថាបពរហើយ ដោយការបណ្តេញចេញនេះ គឺជាអ្វីដែលតួកគីអះអាងថា ពួកគេបានជាប់ទាក់ទងនឹងរដ្ឋប្រហារកាលពីថ្ងៃទី១៥ខែកក្កដា និងជាប់ទាក់ទងនឹងភេរវករ។

សូមជំរាបផងដែរថា ការបណ្តេញមន្រ្តីរាជការស៊ីវិល ១៥.០០០នាក់ ចេញពីការងារនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីសភាអឺរ៉ុប គ្រោងនឹងពិភាក្សាដើម្បីផ្អាកដំណើរកិច្ចពិភាក្សាដើម្បីឲ្យតួកគីចូលរួមជាមួយសហភាពអឺរ៉ុបវិញ៕

23turkey1-master768

មតិយោបល់