អាមេរិកៈ តាមអាជ្ញាធរ បាននិយាយថា មនុស្ស ០៨នាក់ បានរងរបួសនៅពេលយន្តហោះ ពាណិជ្ជកម្មដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកទំនិញ នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុង Los Angeles កាលពីរសៀលថ្ងៃសៅរ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងវេលាម៉ោង ២ និង ៣០នាទីរសៀល នៅលើផ្លូវព្រលានយន្តហោះ ក្បែរផ្លូវយន្តហោះរត់ បន្ទាប់ពីយន្តហោះ ដែលមានជើងហោះហើរ Aeromexico Flight 642 មកប្រទេសម៉ិកស៊ិក បានធ្វើការចុះចតនៅទីនោះ ។
លោក Brain Humphrey នាយកដ្ឋានអគ្គីភ័យទីក្រុង Los Angeles បានឲ្យដឹងថា ក្រោយកើតហេតុ អ្នកជិះនៅលើរថយន្តទាំង ០៨នាក់ រួមមានបុរស ០៦នាក់ និងស្ត្រី ០២នាក់ បានរងរបួស។
ដោយក្នុងនោះ លោកបានបញ្ជាក់ថា « ស្ត្រី ០២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកផ្សេងទៀត រងរបួសតិចតួចប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ស្លាបខាងស្តាំនៃយន្តហោះនេះ គឺត្រូវបានរងការខូចខាត ប៉ុន្តែពុំមានការធ្លាយប្រេង ឬឆេះនោះទេ ហើយមកទល់ពេលនេះ គ្មានរបាយការណ៍អំពីការរងរបួស សម្រាប់អ្នកដំណើរ នៅលើយន្តហោះនោះទេ ហើយបើតាមការអះអាងពីអាជ្ញាធរ បានឲ្យដឹងថា ដឹកអ្នកដំណើរ និងសមាជិកពីទ្បុត ដែលបានជិះនៅលើយន្តហោះ មានប្រមាណជា ១៤៦ នាក់៕
មតិយោបល់